ស្ថាបត្យករ

ស្ថាបត្យករធ្វើការនៅក្នុងឧស្សាហកម្មសំណង់ដើម្បីរចនាអាគារថ្មីនិងទីកន្លែងនៅនិងជុំវិញ។ ពួកគេក៏ជួយស្ដារនិងអភិរក្សអគារចាស់និង អភិវឌ្ឍវិធីថ្មីៗនៃការប្រើអគារ។ ពួកគេត្រូវបានចូលរួមនៅក្នុងគម្រោងសាងសង់ពីដំណាក់កាលដំបូងបំផុតរហូតទៅដល់ការបញ្ចប់។

ការងាររបស់ពួកគេរួមមាន:

  1. រៀបចំនិងធ្វើបទបង្ហាញ នៃរចនាតាមតំរូវការរបស់អតិថិជន
  2. ផ្តល់ដំបូន្មានដល់អតិថិជន
  3. ផលិតគំនូរលម្អិត
  4. ចរចារជាមួយអ្នកម៉ៅការនិងអ្នកជំនាញផ្សេងទៀត
  5. ចូលរួមកិច្ចប្រជុំជាទៀងទាត់ជាមួយអតិថិជនអ្នកម៉ៅការនិងអ្នកជំនាញផ្សេងទៀត
  6. សម្របសម្រួលការងាររបស់អ្នកចុះកិច្ចសន្យាសាងសង់
  7. ធ្វើឱ្យដំណើរទស្សនកិច្ចគម្រោងដើម្បីពិនិត្យមើលការរីកចម្រើនរបស់គំរោង
  8. ដោះស្រាយបញ្ហាដែលអាចកើតមានឡើងក្នុងកំឡុងពេលសាងសង់។
ស្ថាបត្យករតែងតែធ្វើការចាប់ពីម៉ោង 9 ព្រឹកដល់ 5 ល្ងាចចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ការងាររបស់ស្ថាបត្យករភាគច្រើនគឺធ្វើការក្នុងការិយាល័យ បើទោះបីជាពេលខ្លះត្រូវចំណាយពេលទៅលើអតិថិជននិងការដ្ខានក៏ដោយ។

ប្រាក់ខែអាចមានចាប់ពីប្រហែល 25.000 ផោនក្នុងមួយឆ្នាំរហូតដល់ 100.000 ផោនឬច្រើនជាងនេះសម្រាប់ដៃគូនិងនាយក។ (តាមប្រទេសនឹងកំរិតជីវភាព)

ស្ថាបត្យករគួរ:
  • មានទស្សនវែងឆ្ងាយ ការយល់ដឹងដ៏រឹងមាំអំពីស្ថាបត្យកម្ម (របស់ប្រទេសខ្លួន)
  • មានជំនាញគូរល្អជាមួយនឹងសមត្ថភាពក្នុងការធ្វើរូបភាព(3D)
  • ត្រូវមានគំនិតច្នៃប្រឌិត និង ការស្រមើលស្រមៃខ្ពស់
  • ត្រូវងប់ងល់អំពីអគារនិងបរិស្ថានដែលបានសាងសង់
  • ត្រូវយល់ដឹងពីការប្រើប្រាស់សម្ភារ សាងសង់
  • ត្រូវមានជំនាញ កម្មវីធីកុំព្យូទ័រ ច្បាស់លាស់
  • យកចិត្តទុកដាក់អំពីមនុស្ស និង បរិស្ថាន។

ដើម្បីក្លាយទៅជាស្ថាបត្យករមានលក្ខណៈសម្បត្តិគ្រប់គ្រាន់វាចាំបាច់ ត្រូវបញ្ចប់សញ្ញាប័ត្រនៅសាលាស្ថាបត្យកម្មបន្ទាប់មកមានបទពិសោធនៅក្នុងការិយាល័យស្ថាបត្យករ។

ដើម្បីអនុវត្តនិងប្រើប្រាស់ឈ្នោះជា 'ស្ថាបត្យករ' បុគ្គលត្រូវតែចុះឈ្មោះជាមួយក្រុមប្រឹក្សាភិបាលស្ថាបត្យករ។ នេះមានន័យថាត្រូវចំណាយពេលយ៉ាងហោចណាស់ប្រាំពីរឆ្នាំ(អាស្រ័យតាមក្រសួងកំរិត) ក្នុងការបណ្តុះបណ្តាលនិងការអប់រំជាន់ខ្ពស់។

​        ដំណើរការនៃការរចនាចាប់ផ្តើមដោយបង្កើតគំនិតដំបូងជាមួយអតិថិជន។ ស្ថាបត្យករត្រូវសួរសំណួរលម្អិតដើម្បីរកឱ្យឃើញអោយច្បាស់នូវអ្វីដែលអតិថិជនចង់បាននិងចំនួនទឹកប្រាក់ដែលអាចសាងសង់សម្រាប់គម្រោង។ តំរូវការរបស់មនុស្សដែលនឹងប្រើប្រាស់អាគារនិង ផលប៉ះពាល់នៃអគារលើសហគមន៍មូលដ្ឋាននិង បរិស្ថានត្រូវតែយកមកពិចារណាផងដែរ។សិក្សាទៅលើតំបន់នឹងហេដ្ឋារចនាសម្ព័ន្ធជំវិញ។ ការសិក្សានៃនិរន្តរភាពក្នុងតំបន់ ដើម្បីរក្សាការអភិរឌ្ឍន៏ដែលមាននិរន្តរភាពជាដើម។

បន្ទាប់មកស្ថាបត្យកររូបនេះបានផលិតគំនូរប្លង់ដោយប្រើការរចនាតាមកុំព្យូទ័រ (CAD) ដោយបង្ហាញ់ពីការរចនាលំហរក្នុងអាគារ នឹកការរចនាម៉ូតលំអរក្រៅអាគារ ដើម្បីសោភ័ណ៏ភាពទាក់ទាញអតិថិជន នឹងមនុស្សទូទៅ។ នឹងរៀបចំបទដ្ឋានក្នុងការសាងសង់ ទៅតាមប្លង់ដែរបានគូរ។


រចនាម៉ូដភាគច្រើនត្រូវការការអនុម័តពីស្ថាប័នដូចជានាយកដ្ឋានផែនការក្នុងស្រុកនិង បានត្រួតពិនិត្យពីអតិថិជន។ នៅពេលរចនាត្រូវបានទទួលយក​ ស្ថាបត្យករបានផលិតគំនូរលម្អិតសម្រាប់អ្នកសាងសង់ដើម្បីប្រើប្រាស់ទុកជាឯកសារសំរាប់សិក្សាលើប្រព័ន្ធផ្សេងៗក្នុងអាគារ។ នៅពេលអគារកំពុងដំណើរការស្ថាបត្យករត្រូវទស្សនកិច្ចតំបន់នោះដើម្បីពិនិត្យមើលនៅការវិវត្តនិងត្រួតពិនិត្យការងារបច្ចេកទេស។


ស្ថាបត្យករធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្សេងទៀតលើគ្រប់គម្រោងទាំងអស់រួមទាំងវិស្វករ (Engineer) អ្នកសើវ៉េ (SURVEY) អ្នកបច្ចេកទេសទឹកភ្លើង និងម៉ាស៊ីន (MEP) ដើម្បីធ្វើឱ្យប្រាកដថាអាគាររបស់ពួកគេត្រូវតាមស្តង់ដារចាំបាច់។ ពួកគេក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកឯករចនាខាងក្នុង (INTERIOR DESIGN )នៅនឹងកន្លែងនិងត្រួតពិនិត្យគម្រោងនេះពីដើមដល់ចប់។


Comments